លោកឧត្តមសេនីយ៍ត្រី ហេង សុផល ដឹកនាំកម្លាំងគោរពវិញ្ញាណក្ខ័ន្ធ សពមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្ត ដឹកនាំកងកម្លាំងគោរពវិញ្ញាណក្ខន្ធសពលោកអនុសេនីយ៍ឯក ឈួន រ៉ាឌី មន្ត្រីនគរបាល ប៉ុស្តិ៍រដ្ឋបាលចុងដូង នៃអធិដ្ឋាននគរបាលស្រុកបារាយណ៍ បានទទួលមរណភាព នាវេលាម៉ោង១៩:០០នាទី កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ដោយសាររោគាពាធ ត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមទំនៀមទំលាប់ ស្ថិតនៅគេហដ្ឋានក្នុងភូមិ ទួលដំណាក់ ឃុំ ចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
ថ្លែងក្នុងពិធី លោកឧត្តមសេនីយ៍ ស្នងការ បានពាំនាំប្រសាសន៍ ផ្ដាំផ្ញើរឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ចូលរួមរំលែកជាមួយក្រុមគ្រួសារសព និងមានការសោកស្តាយយ៉ាងក្រៃលែងបំផុត ចំពោះការបាត់បង់មន្ត្រីនគរបាល ម្នាក់ក្នុងជួរកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ហើយត្រូវជាមេគ្រួសារ ស្វាមី ឪពុក ជីតា ដែលអ្នកផងទាំងពួង គោរពស្រឡាញ់ ។
លោកស្នងការនគរបាលខេត្តកំពង់ធ បានថ្លែងទាំងក្ដីក្តុកក្តួលក្រៀមក្រំ បានលើកឡើង អំពីប្រវត្តិការងាររបស់លោក ឈួន រ៉ាឌី ចំពោះជាតិមាតុភូមិ នារយៈពេលកន្លងមក
លោកបានគោរពគោលការណ៍បទបញ្ជាតួនាទី/ភារកិច្ចជំនាញ និងកិច្ចប្រតិបត្តិការ រក្សា សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម អនុវត្តប្រកបដោយទំនួលខុសត្រូវខ្ពស់ ។
លោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្ត បានផ្ដាំផ្ញើ ដល់ក្រុមគ្រួសារសព បើជួបក្ដីកង្វល់ បញ្ហាប្រឈមដោយប្រការណាមួយ សូមរួសរាន់ទំនាក់ទំនងមកថ្នាក់ដឹកនាំ អង្គភាព ដើម្បីប្រធានអង្គភាព ក្នុងមូលដ្ឋានជួយដោះស្រាយបានទាន់ពេលវេលា ។
លោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្តមានបន្ថែមទៀតថា ក្នុងនាមប្រធានអង្គភាព នៃស្នងការដ្ឋាននគរបាលខេត្ត បានឧបត្ថម្ភថវិកា២,២០០,០០០រៀល និងប្រគល់ថវិកា៨០០,០០០រៀល ដែលជាការឧបត្ថម្ភ របស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ព្រមទាំងប្រគល់ថវិកាសមាគម មិត្តនគរបាលជាតិកម្ពុជា៦,០០០,០០០រៀល សរុបថវិកា៩,០០០,០០០រៀល។ ឧបភោគបរិភោគ រួមមានៈ អង្ករ១០០គីឡូក្រាមទឹកត្រី មី ទឹកស៊ីអ៊ីវ ទឹកបរិសុទ្ធ ភេសជ្ជៈ ជូនក្រុមគ្រួសារសពសម្រាប់ចូលរួមសម្រាលការចំណាយ ដោះស្រាយកម្មវិធីបុណ្យ។ អត្ថបទស្នងការនគរបាលខេត្តកំពង់ធំ-ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប។