លោក ប៉ែន វណ្ណរិទ្ធ រួមជាមួយមន្រ្តីជំនាញ និងមន្ត្រីកសិកម្មឃុំចុះជួយស្ទូងស្រូវសហគមន៍ត្រពាំងឫស្សីដែលផលិតពូជស្រូវផ្ការំដួល 

លោក ប៉ែន វណ្ណរិទ្ធ រួមជាមួយមន្រ្តីជំនាញ និងមន្ត្រីកសិកម្មឃុំចុះជួយស្ទូងស្រូវសហគមន៍ត្រពាំងឫស្សីដែលផលិតពូជស្រូវផ្ការំដួល 

      (កំពង់ធំ)÷លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ អមដំណើរដោយមន្ត្រីជំនាញ និងមន្ត្រីកសិកម្មឃុំ ព្រមទាំងប្រជាកសិករបានអញ្ជើញចុះជួយស្ទូងស្រូវសហគមន៍ត្រពាំងឬស្សី ដែលផលិតពូជស្រូវផ្ការំដួល ស្ថិតនៅភូមិគោកងួន ឃុំត្រពាំងឬស្សីស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤។

        កញ្ញា គ្រីប ដាវី មន្ត្រីកសិកម្មឃុំពង្រ ស្រុកតាំងគោក បានលើកឡើងពីសារប្រយោជន៍នៃការប្រើពូជសុទ្ធគឺ ធ្វើឱ្យទិន្នផលស្រូវកើនឡើង មានតម្លៃខ្ពស់ជាងពូជមិនសុទ្ធ និងមានតម្រូវការទីផ្សារខ្ពស់ ងាយស្រួលថែទាំ ប្រើប្រាស់ពូជតិច។ ជាមួយគ្នានេះដែរកញ្ញាក៏បានបញ្ជាក់អំពីតួនាទី/ភារកិច្ច និងការទទួលខុសត្រូវរបស់មន្រ្តីកសិកម្មឃុំ/សង្កាត់មាន÷ កំណត់បញ្ហាប្រឈមរបស់កសិករ តាមស្ថានភាពតំបន់។រាយការណ៍បញ្ហាប្រឈមមកអង្គភាពជំនាញ ដើម្បីដាក់ចេញនូវដំណោះឱ្យបានទាន់ពេលវេលា។ គាំទ្រដល់ការអនុវត្តដំណោះស្រាយដែលបានផ្ដល់ជូនកសិករ។ សម្របសម្រួលក្នុងគោលដៅផ្សារភ្ជាប់ និងពង្រឹងសហគមន៏កសិកម្មក្នុងខ្សែច្រវាក់ផលិតកម្មឆ្ពោះទៅទីផ្សារ ប្រមូលស្ថិតិកសម្ម។

      លោក ឌិត សាខន ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មឃុំត្រពាំងឬស្សី បានបញ្ជាក់ថា សហគមន៍កសិកម្មត្រពាំងឬស្សីបានកើតឡើងនៅឆ្នាំ២០១០ ហើយការផលិតពូជស្រូវសុទ្ធនៅឆ្នាំ២០១២ មានការគាំទ្របច្ចេកទេសពីកម្មវិធីកម្ពុជាហាវ៉េស សមាជិកដំបូងមានតែ០៨គ្រួសារ និងដីសម្រាប់ធ្វើកសិកម្មមាន០២ហិចតា ពីមួយឆ្នាំទៅមួយឆ្នាំគឺពង្រីកដីសម្រាប់ធ្វើស្រែបាន៥០ហិចតា សម្រាប់ពូជស្រូវសុទ្ធល្អផលិតបានក្នុងមួយឆ្នាំចាបើពី១៣០ ទៅ ១៥០តោនក្នុងមួយឆ្នាំ និងបានលក់ទៅតាមបណ្ដាខេត្តជាច្រើនផងដែរ។ សម្រាប់ពូជស្រូវសុទ្ឋល្អនៅក្នុងសហគមន៍ពុំដែលសល់ទេ មានតម្រូវការច្រើនដើម្បីលក់នៅលើទីផ្សារ ចំពោះបច្ចេកទេសស្ទូងស្រូវឱ្យបានពូជសុទ្ធល្អ គឺស្ទូងជាជួរក្នុងមួយដើម និងប្រើជីសេរីរាង្គដែលមាននៅក្នុងសហគមន៍។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប។

Loading

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 Khmerpostks - Web Design by Phoeun